គ.ស.ប ស្រុកពញាឮ

ប្រជុំក្រុមការងារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំ ស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ។  

Posted by Maut EL: ថ្ងៃទី18 ខែកក្កដា ឆ្នាំ2015

ប្រវត្តិរូបសង្ខេប របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ប្រវត្តិរូបសង្ខេប គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គ.ស.ប)
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
???&@@@       
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
LEAGUE FOR DEMOCRACY PARTY
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
??&@@

ប្រវត្តិរូបសង្ខេប

     គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​(គ.ស.ប) ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។ ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។

ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។

ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។ សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ប្រ​វត្តិ​​សង្ខេប​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ។

ស្វែងយល់អំពី គ.ស.ប (LDP)

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គោលនយោបាយ


  • សិក្សា​ស្វែង​យល់​ពី ​មនោ​គម​វិជ្ជា និង​គោល​នយោបាយ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​(គ.ស.ប) (Download PDF)
  • សន្ទរ​កថា​និង​សំណួរ​ចម្លើយ​ស្តីពី​ប្រជា​ធិប​តេយ្យ​និង​តួ​នាទី​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ការ​បង្កើត​សង្គម​ប្រ​ជា​ធិប​តេយ្យ​សួម​ចុច​ទី​នេះ​ដើម្បី​​ទាញ​យក​សៀវ​​ភៅ​ជា ​PDF (Download PDF)
  • សំណួរ​ចម្លើយ​ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីសំណួរទី១ ដល់ទី៣៩ (Download PDF)

  • យន្ត​ការ​៨​ចំណុច​ និង​ការ​បក​ស្រាយ​ខ្លីៗ​ពី​សារ​ប្រ​យោជ​ន៍​របស់​ចំណុច នីមួយៗ​

កម្រងចម្រៀង គ.ស.ប

កម្រងចម្រៀងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
LDP Songs


  1. ចម្រៀង​ សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ៖​ ស្តាប់​​ |​ ​ទាញយក​
  2. វេលាដល់ហើយ!៖ ស្តាប់ ​ |​ ​​ទាញយក​
  3. វាសនាកុមារ​ស្រុក​ស្រែ៖ ស្តាប់ ​|​ ​ទាញយក​
  4. ដីអត់អំណាច៖ ស្តាប់ ​|​ ​ទាញយក​
  5. បណ្តាំ​​មាតុភូមិ​៖ ស្តាប់​ |​ ​ទាញយក​
  6. ច្រៀង​រឿង​ត្នោត​ទុំ៖ ស្តាប់ ​ |​ ​​ទាញយក​
  7. សម្លេង​ជួង៖ ស្តាប់​ |​ ​​ទាញយក​
  8. បើ​សិន​គេង​លក់៖ ស្តាប់​ |​ ​​ទាញយក​
  9. សំណោក​នយោបាយ៖ ស្តាប់​ |​ ​​ទាញយក​
  10. កុំដេញ​ស្រមោល៖ ស្តាប់ ​ |​ ​​ទាញយក​
  11. ធ្វើ​បុណ្យ​ជួយ​ជាតិ៖ ស្តាប់ ​ |​ ​​ទាញយក​
  12. ប្រជាធិបតេយ្យ​៖ ស្តាប់​ |​ ​​ទាញយក​
  13. បេ្ដជ្ញា​លែង​ប្តី៖ ស្តាប់ ​ |​ ​​ទាញយក​
  14. បេះដូង​អ្នក​ប្រាជ្ញ៖​ ស្តាប់ ​ |​ ​​ទាញយក​
  15. ស្វែងរកភ្នំខ្ពស់៖ ស្តាប់​ |​ ​ទាញយក​
  16. កែវភ្នែកពិការ៖ ស្តាប់ ​ |​ ​​ទាញយក​
  17. ព្រៃទោចសោការ៖ ស្តាប់​ |​ ​​ទាញយក​
  18. បណ្តាំដីកេរិ៍្ត៖ ស្តាប់​ |​ ​​ទាញយក​

ទំនាក់ទំនង

Contact
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
ប្រចាំស្រុកកំពង់ត្រឡាច

ទំនាក់ទំនង ៖
  • ហ្វេស​បុក/Facebook : www.facebook.com/ldpmot 
  • អ៊ីមែល/Email : lyelmotldp3@gmail.com
  • លេខទូរស័ព្ទ/Phone Number : 010 563 093
  • អាស័យដ្ឋាន ៖ ភូមិអណ្ដូងទ្រមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កំពង់ឆ្នាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥